សូមអបអរសាទរដល់ ក្រុម BKH 1 ដែលបានបង្ហាញនូវសមត្ថភាព ការខិតខំប្រឹងប្រែង សាមគ្គីភាព និងទឹកចិត្តប្រកួតដ៏រឹងមាំ រហូតដណ្តើមបាន ជ័យលាភីលេខ ១ 🥇 ក្នុងការប្រកួតពានរង្វាន់គ្រួសារប៉េតង់ រដូវកាលទី១
ជ័យជម្នះនាពេលនេះ មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់ក្រុម BKH 1 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការហ្វឹកហាត់យ៉ាងសកម្មនាពេលកន្លងមក។
យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ក្រុម BKH 1 និងសូមជូនពរឱ្យក្រុមទទួលបានជោគជ័យកាន់តែធំធេងថែមទៀត នៅក្នុងព្រឹត្តិការណ៍ប្រកួតបន្តបន្ទាប់នាពេលអនាគត! 🎉🏆
Gallery